នេះក៏អាចថាជាទុនសម្រាប់ អ្នកសិក្សា អាយធី ជួនកាលវាក៏អាចបណ្តោះអាសន្នមួយ គ្រាសម្រាប់អ្នកសិក្សាសែ្វងយល់ ដែលកិច្ចការសាលា ចាត់ឲ្យធ្វើ។ ជាក់ស្តែង របកគំហើញមួយនេះ គឺកើតពី ការចាត់តាំងពីគ្រូនៅសាកល កាលឆ្នាំទី២។ កម្មវិធីតូចស្តួចស្តើង មួយនេះ គឺចង់បង្ហាញ ពីរបៀបប្រើ ComboBox ពីរដែល មាន អក្សរក្នុងនោះ ឆ្លាស់គ្នាកាលណា ComboBox មួយប្តូរអក្សរ។
គឺចង់មានន័យថា មាន ComboBox1 និង ComboBox2 ក្នុង ComboBox1 មាន ចំនួន Items ផ្សេងៗគ្នា(Book, Movies...) ហើយនៅពេល ចុចយក Item (Book) នោះ ComboBox2 នឹងចេញ Items (History, Chemistry, Biology....) តែវានឹងប្តូរ Items កាលណា ComboBox1 យក Item(Movies) នោះ ComboBox2 នឹងបង្ហាញ Items ផ្សេងវិញ។
គួរបញ្ជាក់ផងដែរ វាមិនមានទាក់ទងលើ Database អី្វទេ! គឺគ្រាន់ជាការ Store តម្លៃក្នុង Memory បណ្តោះអាសន្ន តែប៉ុណ្ណោះ។ ដោយប្រើ លក្ខខណ្ឌ (If Else Condition) អ្នកក៏អាចប្រើ វិធីផ្សេងទៀត ដើម្បីពិភាក្សា លក្ខខណ្ឌដែរ។
ដូចនេះដើម្បីឲ្យរឹតតែច្បាស់ តោះមើល ជាមួយវីដេអូខាងក្រោម ជាមួយខ្ញុំ៖
អ្នកក៏អាចទាញយក កម្មវិធីឧទាហរណ៍ដែរ
ទាញយក
Post a Comment
សូមមានយោបល់ខាងក្រោមនេះ៖