ប្រវត្តិរូប និងការងាររបស់ Steve Jobs


លោក Steve Jobs គឺជាអ្នកច្នៃប្រឌិត និងជាពាណិជ្ជករដ៏ល្បីឈ្មោះមួយរូប។ លោកជាសហស្ថាបនិកក្រុមហ៊ុន Apple Inc. ដែលផលិត iPad និង iPhone និងបានធ្វើឲ្យ Apple វ៉ាដាច់ Microsoft Corp. ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាមានតម្លៃបំផុត ។
កាលីហ្វ័រនីញ៉ាៈ លោក Steve Jobs ដែលបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានតម្លៃបំផុតមួយរបស់ពិភព លោក Apple Inc. បានស្លាប់ក្នុងវ័យ ៥៦ឆ្នាំ។ ខាងក្រោមនេះ គឺជាខ្សែជីវិត និងអាជីពរបស់លោក ៖

– លោក Jobs កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ ក្នុងរដ្ឋសាន់ ហ្វ្រាន់ស៊ីស្កូ។ ម្តាយរបស់លោកឈ្មោះ Joanne Carole Schieble
ឪពុកឈ្មោះ Abdulfattah John Jandali ជាជនជាតិស៊ីរី។ លោកត្រូវបានយកមកចិញ្ចឹមដោយលោកស្រី Clara និងលោក Paul Jobs
ដែលបានដាក់ឈ្មោះឲ្យរូបលោកថា Steven Paul Jobs។

– ឆ្នាំ ១៩៧២ លោក Jobs បានបញ្ចប់ការសិក្សាពីវិទ្យាល័យ Homestead នៅក្នុងក្រុង Cupertino ជាទីដែលលោកបានស្គាល់
លោក Wozniak ដែលជាដៃគូពាណិជ្ជកម្មនាពេលអនាគតរបស់លោក។ លោក Jobs បានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ
Reed នៅទីក្រុង Portland ក្នុងរដ្ឋ Oregon និងបានបោះបង់ចោលការសិក្សាបន្ទាប់ពីចូលរៀនបានមួយឆមាស។

– ឆ្នាំ១៩៧៤ លោក Jobs បានវិលត្រឡប់មករដ្ឋកាលីហ្វ័រនីញ៉ាវិញ និងបានធ្វើការជាអ្នកបង្កើតវីដេអូហ្គេមនៅក្រុមហ៊ុន Atari Corp ។

– ឆ្នាំ១៩៧៥ លោក Jobs និង Wozniak បានចំណាយពេលនៅក្លិបកុំព្យូទ័រ Homebrew ដែលជាកន្លែងជួបជុំគ្នារបស់វិស្វករ និងអ្នកដែលមានចំណូលចិត្តផ្នែកនេះ ដើម្បីផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក។ គាត់ទាំងពីរនាក់ បានបង្អួតកុំព្យូទ័រ Apple I និង Apple II
នៅពេលជួបគ្នាក្នុងក្លិបនេះ។

– ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៦ លោក Wozniak និងលោក Ron Wayne បានបង្កើតក្រុមហ៊ុន Apple។ លោក Wayne បានបោះបង់ចោល
ភាគហ៊ុន ១០ភាគរយរបស់ខ្លួននៅក្រុមហ៊ុន Apple ក្នុងរយៈពេលមិនដល់ពីរសប្តាហ៍។

– ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៧ លោក Wozniak និងលោក Jobs បានបង្ហាញកុំព្យូទ័រ Apple II ដែលជាកុំព្យូទ័រទទួលបានជោគជ័យ
លើកដំបូង។

– ខែឧសភា ឆ្នាំ១៩៧៨ លោកស្រី Chrisann Brennan មិត្តស្រីរបស់លោក Jobs បានកើតកូនស្រីម្នាក់ និងបានដាក់ឈ្មោះឲ្យនាងថា
Lisa Brennan-Jobs។

– នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៨០ ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនសាធារណៈ ដោយមានភាគហ៊ុនតម្លៃ ២២ដុល្លារក្នុងមួយហ៊ុន
តែបច្ចុប្បន្នភាគហ៊ុនរបស់ក្រុមហ៊ុន Apple មានតម្លៃជិតដល់ ៣៧៨,២៥ដុល្លារក្នុងមួយហ៊ុន។

– ខែមករា ឆ្នាំ១៩៨៣ ក្រុមហ៊ុន Apple បានចេញលក់កុំព្យូទ័រឈ្មោះ Lisa។

– ខែមករា ឆ្នាំ១៩៨៤ ក្រុមហ៊ុន Apple បានប្រកាសដាក់លក់កុំព្យូទ័រ Macintosh។

– ខែកញ្ញា ឆ្នាំ១៩៨៥ លោក Jobs បានលាឈប់ពីតំណែងប្រធានក្រុមហ៊ុន និងបានបង្កើតក្រុមហ៊ុន NeXT Computer Inc។

– ខែកុម្ភៈ ឆ្នាំ១៩៨៦ លោក Jobs បានទិញយកក្រុមហ៊ុនរចនាក្រាហ្វិកកុំព្យូទ័ររបស់ George Lucas នៅក្នុងតម្លៃ ១០លានដុល្លារ
និងបានប្តូរឈ្មោះក្រុមហ៊ុននេះទៅជា Pixar Inc វិញ។

– ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩១ លោកបានរៀបការជាមួយនឹងនាង Laurene Powell មានកូនប្រុសម្នាក់ និងស្រីពីរនាក់។

– ខែវិច្ឆិកា ឆ្នាំ១៩៩៥ ក្រុមហ៊ុន Pixar បានដាក់លក់ខ្សែភាពយន្តដែលមានលក្ខណៈពិសេសដំបូងរបស់ខ្លួន ដែលមានឈ្មោះថា
« Toy Story» ដែលរកប្រាក់ចំណូលសរុបបានចំនួន ៣៦០លានដុល្លារ និងទទួលបានពានរង្វាន់អូស្កាបី។

– ថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៦ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងទិញយកក្រុមហ៊ុន NeXT ក្នុងតម្លៃ ៤០០លានដុល្លារ ហើយជួល
លោក Jobs ឲ្យធ្វើជាទីប្រឹក្សាវិញ ដើម្បីជួយក្រុមហ៊ុនកែលម្អកម្មវិធី Macintosh ដ៏សំខាន់របស់ខ្លួន។

– ថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៩៧ ក្រោយមកលោក Jobs បានក្លាយជាអគ្គនាយកបណ្តោះអាសន្ន។

– ខែឧសភា ឆ្នាំ១៩៩៨ ក្រុមហ៊ុន Apple បានដាក់បណ្ដាញកុំព្យូទ័រ iMac។

– នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០០០ លោក Jobs បានក្លាយជា CEO ជាផ្លូវការ។

– ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០១ ក្រុមហ៊ុន Apple បានដាក់លក់ iPod ។

– ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៣ ក្រុមហ៊ុន Apple បានបង្ហាញ iTunes Music Store។

– ខែតុលា ឆ្នាំ២០០៣ លោក Jobs ត្រូវបានពិនិត្យតាមដានថា មានជំងឺមហារីកលំពែង។

– ថ្ងៃទី១ ខែសីហា ឆ្នាំ២០០៤ លោក Jobs បានបង្ហើបឲ្យដឹងលើកដំបូងថា លោកមានជំងឺមហារីក។

– ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៥ លោកនិយាយពីជំងឺមហារីករបស់លោក ក្នុងពេលថ្លែងសុន្ទរកថាផ្តល់អនុសាសន៍នៅ
សាកលវិទ្យាល័យ Stanford។

– ខែមករា ឆ្នាំ២០០៦ ក្រុមហ៊ុន Walt Disney បានប្រកាសពីការទិញយកក្រុមហ៊ុន Pixar ក្នុងតម្លៃ ៨,០៦ពាន់លានដុល្លារ
ដែលធ្វើឲ្យលោក Jobs ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Disney និងក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល
មួយរូបផងដែរ។

– ថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ លោក Jobs បានបង្ហាញទូរស័ព្ទ iPhone។

– ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៩ លោក Jobs បានដាក់បង្ហាញទូរស័ព្ទដៃ iPhone 3G ។

– ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ លោក Jobs បានរៀបរាប់ថា គាត់បានជាសះស្បើយពីជំងឺមហារីកហើយ។

– ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៨ លោក Jobs បានដាក់បង្ហាញឧបករណ៍ចាក់ភ្លេង iPod ថ្មី។

– ថ្ងៃទី៥ ខែមករា ឆ្នាំ២០០៩ លោកបានប្រាប់ថា លោកមានជំងឺអតុល្យភាពអ័រម៉ូន (hormone imbalance) ដែលធ្វើឲ្យគាត់
ស្គម និងបានសន្យាថានឹងនៅតែបន្តធ្វើជាអគ្គនាយកក្រុមហ៊ុនដដែល ក្នុងអំឡុងពេលលោកទទួលការព្យាបាលជំងឺ។

– ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ លោក Jobs បានបណ្តុះថ្លើម ហើយទទួលបានលទ្ធផលល្អប្រសើរ។

– ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩ ក្រុមហ៊ុន Apple បានប្រកាសពីការវិលត្រឡប់មកធ្វើការរបស់លោក Jobs វិញ។

– ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៩ លោក Jobs បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងចាប់តាំងពីលោកវិលត្រឡប់មក ធ្វើការវិញ
ដោយបង្ហាញម៉ូដែល iPod ថ្មីនៅទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ។

– ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ លោកបានបង្ហាញផលិតផល iPad។

– ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១១ លោក Jobs បានចាប់ផ្តើមចាកចេញទៅព្យាបាលជំងឺម្តងទៀត។

– ថ្ងៃទី២ ខែមីនា ឆ្នាំ២០១១ លោក Jobs ក្នុងវ័យ ៥៦ឆ្នាំ បានបង្ហាញខ្លួនក្រោយពីឈប់សម្រាកព្យាបាល ដើម្បីបង្ហាញកុំព្យូទ័រ
ខ្នាតតូច iPad ស៊េរីថ្មី។

– ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១១ វិនិយោគិនក្នុងក្រុមហ៊ុន Disney បានបោះឆ្នោតជ្រើសរើសលោក Jobs ធ្វើជាក្រុមប្រឹក្សាភិបាល
ម្តងទៀត។

– ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ លោក Jobs បានលាលែងចេញពីតំណែងអគ្គនាយកក្រុមហ៊ុន Apple។

– ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១ ក្រុមហ៊ុន Apple បានប្រកាសពីមរណភាពរបស់លោក Steve Jobs៕

អំពីម្ចាស់ប្លក់

វ៉ារីយ៍[ហេង]

សួស្តី​អ្នក​ទាំងអស់​គ្នា​រឿងរ៉ាវ​ផ្សេងៗ​មាន​ច្រើន ​ក្នុង​ជីវិត​មា្នក់ៗ​ហើយ​ខួរក្បាល​យើង​មិន​អាច​ទទួល​រាល់​ពត៌មាន​ទាំងអស់​នោះ​បាន​ឡើយ​។​លុះត្រាតែ​ពត៌មាន​នោះ​ធ្វើអោយ​មាន​ការប៉ះពាល់​ចិត្ត​ខ្លាំង​ទើប​អាច​ដិតដាន​ជាប់​មិនងាយ​នឹង​រលុប​។ ណាមួយ​នោះ​ខ្ញុំ​ចង់​រៀន​របស់​ដែល​ថ្មី ​ដូចជា​ប្លក់​នេះឯង​[ចាស់​គេ​ថ្មី​យើង​]។ សូមអរគុណ​ដែល​ចំណាយ​ពេលអាន​អត្ថបទ​នេះ។

Post a Comment

សូម​មាន​យោបល់​ខាងក្រោម​នេះ៖

 
ROOT 2S © 2016 - រចនាដោយ គង់ សុវ៉ារីយ៍