ក្រុមហ៊ុនល្បីល្បាញSamsung បានបង្ហាញរបកគំហើញថ្មី ប្លែក នឹកស្មានមិនដល់ គឺជាថ្មទូរសព្ទដែលអាចពត់ដូចជ័រស្វិត ខណៈពេលពិភពលោកនេះកំពុង រីកចម្រើនជាមួយបច្ចេកវិទ្យា។
វត្តមាន ថ្មមួយនេះទើបតែបង្ហាញខ្លួន បន្ទាប់ពីក្រុមហ៊ុនSamsung មួយនេះបានបញ្ចេញ ឧបករណ៍ពាក់លើដៃ Samsung Gear Fit កាលពីដើមឆ្នាំរួចហើយ។
បច្ចេកវិទ្យាថ្មីនេះ គឺ Samsung ចង់បំពាក់លើឧបករណ៍ដែល អាចពាក់លើដៃ (សភាពកោងបត់បែន)។ អ្នកនាំពាក្យ លោក Seo Hae-su បានឲ្យដឹងតាមភា្នក់ងារសាពត៌មានថា យើង (Samsung) នឹងកា្លយជាក្រុមហ៊ុនឈានមុខគេក្នុង បច្ចេកវិទ្យាឧបករណ៍ពាក់លើដៃ នៅពេលដែល យើងអាចក្តោបក្តាប់ការចំណាយលើការផលិត និងថ្លៃប៉ាតង់បានតិចបំផុត។
មិនមានពត៌មានលំអិតណាមួយបាន បង្ហាញថា បច្ចេកវិទ្យាថ្មកោងនេះ នឹងបញ្ចេញឲ្យប្រើប្រាស់ជាផ្លូវការ នៅពេលណានោះឡើយ។ ក្រុមហ៊ុនយក្សមួយនេះ ព្រលយពាក្យថា ឧស្សាហកម្មបច្ចេកវិទ្យា នៃឧបករណ៍ពាក់ដៃនេះនឹង ក្លាយជាផ្នែកមួយដ៏សំខាន់ ខណៈពេល ក្រុមហ៊ុននេះ រំពឹងថា នឹងវាយលុកលើទីផ្សាបាន ២៥ ភាគរយ។
ប្រភព៖ dailymail
Post a Comment
សូមមានយោបល់ខាងក្រោមនេះ៖