អ្នក​ជំនាញ​ក្នុង​ការ​ស្វែង​រកកូដ​សម្ងាត់ RaR, Zip Full serial

     យើង​ដឹង​ហើយ​ថា​ កម្មវិធី​បណ្ណែន​ឯកសារ​ពិត​ជា​មាន​សារៈ​សំខាន់​មែនទែន​ក្នុង​​ការ​ ច្របាច់​បណ្ណែន​ឯកសារ​ទំហំ​ធំ​ផ្សេងៗ អោយ​មាន​ទំហំ​តូច ដែល​ជួយ​ចំណែក​​​សន្សំ​​​ ទំហំ Hard Disk ។ លើស​ពី​នេះ​ យើង​ក៏​អាច​ដាក់​ជា កូដរក្សា​ការ​សម្ងាត់លើ​ឯកសារ​នោះ​ទៀតផង។ ផ្ទុយ​ទៅ​វិញ​ បើ​កាល​ណា​អ្នក​បាន​ភ្លេច​ លេខ​កូដ​សម្ងាត់​ទាំង​នោះ​ វា​ជា​រឿង​មួយ​គួរ អោយ​ខឹង។​ ឥលូវ​នេះ​ខ្ញុំ​សូម​បង្ហាញ​នូវ​កម្មវិធី​​មួយ ដែល​មាន​ល្បឿន​លឿន​ក្នុង​ការ​ស្វែង​រក​កូដ​សម្ងាត់​។

Φ អំពី Advanced Archive Password Recovery 4.53

      ក្នុង​កម្មវិធី​តូច​ខ្លឹម​មួយ​នេះ​​ វា​មាន​រូប​សម្គាល់​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​។ អ្នក​អាច​រក​ កូដ​សម្ងាត់​របស់​អ្នក​តាមរយៈ វចនានុក្រម​ជា​ភាសា​អង់​គេ្លស និង​ភាសា​ពីរ​ទៀត ហើយក៏​អាច​រក​តាម​​ តួ​អក្សរ​ធំ​/តូច​, និមិត្ត​សញ្ញា​​របស់​អង់គ្លេស​ បាន​ផង​​ដែរ។ និយាយ​ពី​ល្បឿន​រុករក​ ​វា​ជា​លក្ខណៈ​ផ្សង​ព្រេង​អាស្រ័យ​តាម​ ចំនួន​កូដ​សម្ងាត់​និង​ការ​លាយ​និមិត្តសញ្ញា​ផ្សេងៗ អាស្រ័យ​លើ​​ល្បឿន​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​ផង​ដែរ​។

ព័ត៌មាន​កម្មវិធី

អ្នក​អភិវឌ្ឍន៍ ៖ ElcomSoft Co. Ltd.
ទំហំ ៖ ២.៤MB គ្រប់​ Windows
ថ្ងៃ​កែប្រែ​ចុង​ក្រោយ៖  ២១សីហា​ ២០១៣, ១១:១៦ UTC
អាជ្ញាប័ណ្ណ/តម្លៃ​៖ ៤៩.៥០$

 
បទ​ពិសោធ​ខ្ញុំ​ធ្លាប់​សាក​ល្បង​ប្រើ​កម្មវិធី​ស្រដៀង​នេះ​ដែរ​ តែ​ឃើញ​ថា​កម្មវិធី​នេះ​ធ្វើការ​លឿន​ជាង​ ៥ដង​ ទើប​យក​មក​ចែក​ជូន​បង​ប្អូន​ទាំង​អស់​គ្នា​។

អំពីម្ចាស់ប្លក់

វ៉ារីយ៍[ហេង]

សួស្តី​អ្នក​ទាំងអស់​គ្នា​រឿងរ៉ាវ​ផ្សេងៗ​មាន​ច្រើន ​ក្នុង​ជីវិត​មា្នក់ៗ​ហើយ​ខួរក្បាល​យើង​មិន​អាច​ទទួល​រាល់​ពត៌មាន​ទាំងអស់​នោះ​បាន​ឡើយ​។​លុះត្រាតែ​ពត៌មាន​នោះ​ធ្វើអោយ​មាន​ការប៉ះពាល់​ចិត្ត​ខ្លាំង​ទើប​អាច​ដិតដាន​ជាប់​មិនងាយ​នឹង​រលុប​។ ណាមួយ​នោះ​ខ្ញុំ​ចង់​រៀន​របស់​ដែល​ថ្មី ​ដូចជា​ប្លក់​នេះឯង​[ចាស់​គេ​ថ្មី​យើង​]។ សូមអរគុណ​ដែល​ចំណាយ​ពេលអាន​អត្ថបទ​នេះ។

Post a Comment

សូម​មាន​យោបល់​ខាងក្រោម​នេះ៖

 
ROOT 2S © 2016 - រចនាដោយ គង់ សុវ៉ារីយ៍