បងប្អូនភាគច្រើនប្រាកដជាជួបបញ្ហានិងការទាញយកវីដេអូលើប្រព័ន្ធបណ្ដាញផ្សេងៗ ដូចជា៖ ហ្វេសប៊ុក, យូធូប...មាន ច្រើនទៀត នេះព្រោះដោយសារតែកម្មវិធីជំនួយទាញយកមានភាពមិនប្រក្រតីដែលមិនអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាទាញយកបាន។ ក្នុងប្រកាសមួយនេះនិងណែនាំប្រាប់ពីរបៀបទាញយក បានយ៉ាងងាយមិនចាំបាច់ដំឡើងកម្មវិធីទាញយកនាំតែតឹងម៉ាស៊ីន។ ខាងក្រោមនេះនឹងបង្ហាញពីរបៀបទាំងនោះ៖
Φ ជំហានទី១
- ចូលបើកទំព័រណាមួយដែលមានវីដេអូ។ ឧទាហរណ៍៖ ខ្ញុំបើកទំព័រយូធូបដើម្បីទាញយកចម្រៀង។
- ចុចលើចម្រៀងមួយនោះ។
Φ ជំហានទី២
- ជំនួសពាក្យក្នុង របារវាយអាសយដ្ឋានពីមុខយូធូប។ ឧទាហរណ៍៖ http://www.youtube.com/watch?v=hkcFRxe9huI ប្ដូរទៅ ssyoutube.com/watch?v=hkcFRxe9huI ហើយ Enter។
(មើលរូប ខាងក្រោម)
- បន្ទាប់ពីនោះ វានឹងប្ដូរទិសដៅនៃតំណយូធូប ទៅកាន់តំណមួយទៀត ដែលអាចឲ្យទាញយកបាន។
អ្នកក៏អាចយកតំណវីដេអូពីក្នុងហ្វេសប៊ុកទៅដាក់ក្នុងប្រអប់វេបសាយខាងលើនេះដើម្បីទាញយកដែរ។
បើដើម្បីឲ្យកាន់តែច្បាស់ វីដេអូខាងក្រោមអាចជួយបំពេញបន្ថែម!
អំពីម្ចាស់ប្លក់
វ៉ារីយ៍[ហេង]
សួស្តីអ្នកទាំងអស់គ្នារឿងរ៉ាវផ្សេងៗមានច្រើន ក្នុងជីវិតមា្នក់ៗហើយខួរក្បាលយើងមិនអាចទទួលរាល់ពត៌មានទាំងអស់នោះបានឡើយ។លុះត្រាតែពត៌មាននោះធ្វើអោយមានការប៉ះពាល់ចិត្តខ្លាំងទើបអាចដិតដានជាប់មិនងាយនឹងរលុប។ ណាមួយនោះខ្ញុំចង់រៀនរបស់ដែលថ្មី ដូចជាប្លក់នេះឯង[ចាស់គេថ្មីយើង]។ សូមអរគុណដែលចំណាយពេលអានអត្ថបទនេះ។
i use another way which i think it is very easy for using "flashgot" (available for Firefox only). Just find Flashgot on google then open the link then follow them to setup .... then you can get movies, mp3, mp4...... easily without using downloader program just only open that movies or mp3..... you will see it at the right edge of firefox...
ReplyDeleteHope you will enjoy it because i am saftify with it since the start of using....