បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនទូរស័ព្ទដៃ NOKIA គឺមានគំរោងធ្វើការជាមួយប្រព័ន្ធប្រតិបត្តិការ ANDROID។ ប៉ុន្តែវាត្រូវបានគេបោះបង់ទៅវិញ ហើយមូលហេតុដែលបោះបង់មិនត្រូវបានគេដឹងឡើយ។
តាមរបាយការណ៍ របស់វេបសាយចិនមួយថា ក្រុមហ៊ុន Nokia បានបោះបង់ចោល ផែនការរបស់ខ្លួនធ្វើការលើទូរស័ព្ទ Android និង tablets ជំនួសដោយការផ្ដោតទៅលើឧបករណ៍ជំនួយដូចជាវ៉ែនតាវៃឆ្លាតទៅវិញ។ គេ បានបន្ថែមទៀតថាNOKIAដែលត្រៀមដាក់Tablet ទំហំ ៧អ៊ីញ របស់ខ្លួនជាមួយANDROIDនោះនឹងត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ របស់ក្រុមហ៊ុន Qualcomm Snapdragon ដែលមាន Processor 400។
អ្នករាយការណ៍បាននិយាយថា គម្រោងដែលដាក់ ANDROID phones និង tablets គឺស្ថិតនៅក្រោមការដឹកនាំរបស់ Peter Skillman។ សំណួរបានលេចឡើងជាច្រើន ហេតុអ្វីបានជាក្រុមហ៊ុនផលិតទូរស័ព្ទនេះបានបោះចោលគម្រោងនោះ? តើដោយសារតែក្រុមហ៊ុន Microsoft បានទិញវា? ឬក៏ដោយសារ NOKIA ប្រើប្រាស់ប្រព័ន្ធ WINDOW ដែលជាប្រព័ន្ធប្រតិបត្តិការរបស់ MICROSOFT? វាអាច ងើបឡើងវិញបើក្រុមហ៊ុននេះពិចារណាលើប្រព័ន្ធប្រតិបត្តិការ Android ដែលជាប្រព័ន្ធប្រតិបត្តិការមួយដែលភាគច្រើនពេញនិយមជាង Windows នោះ។
Post a Comment
សូមមានយោបល់ខាងក្រោមនេះ៖