ហេតុអី្វ​បានជា​ពួក​ Hackers ចូលចិត្ត​ប្រើ​ Linux ជាងគេ?

     ប្រព័ន្ធ ប្រតិបត្តិការ Linux គឺជា​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ក្នុង​ចំណោម​ប្រតិបត្តិការ​របស់​កុំព្យូទ័រ​ដែល​ប្រើប្រាស់​សព្វថ្ងៃ។ ប៉ុន្តែ​វា​មិន​សូវ​បាន​អ្នក​ធម្មតា​យក​វា​ទៅ​ប្រើប្រាស់​ប៉ុន្មាន​ទេ​ដោយ​ហេតុតែ​វា​មាន​ពាក្យ​បញ្ជា​ផ្សេងៗ​ច្រើន​។​ ​មក​ដល់​ត្រង់​នេះ​អ្នក​ប្រាកដ​ជា​ដឹង​ខ្លះ​ហេតុអ្វី​បានជា​ពួក​ Hackers ចូលចិត្ត​ប្រើ​វា​នោះ។ ​តែ​​ក៏​​មិន​អាស្រ័យ​តែ​មួយ​ចំនុច​ខាងលើ​ដែរ ​គ្រាន់តែ​ជា​ការ​បើក​ទំព័រ​ដំបូង​ មុន​នឹង​ប្រាប់​ពី​​ហេតុផល​នោះ​ ខ្ញុំ​បាទ​​សូម​​ទាញ​អារម្មណ៍​ ​មក​ងាក​មើល​ពី​ប្រវត្តិ​នៃ​ការ កកើត ប្រព័ន្ធ​ប្រតិបត្តិការ​​មួយ​ ​នេះ។


     ប្រព័ន្ធ​​នេះ​​ត្រូវ​​បាន​​បង្កើត​​ឡើង​​ដោយ​​លោក​ លីនុស​ ទ័រវ៉ាល់​ (Linus Torvalds)
លោក Linus Torvalds 
ជា​អ្នក​ផ្ដើម​បង្កើតលីនុច​ខឺនែលដំបូង​គេ
​ដែល​​ជា​​អ្នក​​សរសេរ​​កម្មវិធី​​កុំព្យូទ័រ​​ល្បីល្បាញ​​ម្នាក់​។ នៅ​​ឆ្នាំ​ ១៩៨៨ ​លោក​​បាន​​ឈាន​​ជើង​​ចូល​​ទៅ​​រៀន​​នៅ​​ក្នុង​សកលវិទ្យាល័យ​ ហេសសិនគី (Helsinki) ដើម្បី​សិក្សា​យក​បរិញ្ញាបត្រ​ផ្នែក វិទ្យាសាស្ត្រ​កុំព្យូទ័រ។ ក្រោយ​មក​លោក​បាន​ទិញ​កុំព្យូទ័រ​ថ្មី​មួយ​ទៀត​ឈ្មោះ IBM នៅ​ក្នុង​ឆ្នាំ​១៩៩១ ដែល​មាន​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ MS Dos តែ​គាត់​មិន​ពេញ​ចិត្ត​នឹង​ប្រព័ន្ធ​នេះ​ទេ។ ក្រោយ​មក​លោក​ក៏​បាន​សាក​ប្រើ​ប្រព័ន្ធ MINIX (បង្កើត​ដោយ​សាស្ត្រាចារ្យ​ជនជាតិ​ហូឡង់ Andrew Tanenbaum) ដែល​ជា​ប្រព័ន្ធ​ពឹង​ផ្អែក​លើ UNIX។ ដោយ​សារ​តែ UNIX មិន​មាន​លក្ខណៈ​ជា​កូដ​បើក​ចំហ(Open source code) ទើប​គាត់​សាកល្បង​​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ដែល​ធ្វើ​ការ​ពឹង​ផ្អែក​លើ UNIX។ លោក ទ័រវ៉ាល់ បាន​ផ្អាក​ការ​សិក្សា​ដើម្បី យក​ពេល​មក​បង្កើត​ប្រព័ន្ធ​របស់​លោក។

លោក Andrew S. Tanenbaum
អ្នកបង្កើត​ប្រព័ន្ធ​ប្រតិ​បត្តិការ MINIX
     នៅ​ថ្ងៃ​ទី ២៥ ខែ​សីហា ឆ្នាំ​១៩៩១ គាត់​បាន​ផ្សាយ​ឲ្យ​ក្រុម​អ្នក​ប្រើ MINIX នូវ​ប្រព័ន្ធ​ថ្មី​របស់​លោក។ កំណែ​ទី​១​ត្រូវ​បាន​បញ្ចប់​ ​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ហើយ​កំណែ​ទី​២​គឺ​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា។ ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​លោក​ត្រូវ​បាន​ទទួល​ស្គាល់ជា​ប្រព័ន្ធ​ផ្លូវ​ការ នៅ​ក្នុង​ជំនាន់​ទី​២។ ដោយ​សារ​តែ​មាន​ការ​ពេញ​និយម​ប្រើ​ប្រព័ន្ធ​មួយ​នេះ ទើប​មិត្ត​របស់​លោក​គឺ Ari Lemmke បាន​អនុញ្ញាត​ឲ្យ​លោក ទ័រវ៉ាល់ ប្រើ​សេវាកម្ម FTP របស់ Server ftp.funet.fi ដើម្បី​ចែក​ឲ្យ​អ្នក​សរសេរ​កម្មវិធី​ដទៃ​ទៀត​អាច​ចូល​រួម​អភិវឌ្ឍ។ លោក​បាន​ដាក់​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​ឈ្មោះ
LINUX (លីនុច) ដែល​កាត់​យក​ពី​ពាក្យ Linus's MINUX។ តែ​លោក​គិត​ថា​ដូច​ជា​អាត្មា​និយម​ពេក លោក​ក៏​ចង់​ប្ដូរ​ទៅ​ជា Freax វិញ។ ក៏​ប៉ុន្តែ​ដោយ​សារ​ថត​នៅ​លើ FTP បាន​ដាក់​ថា LINUX បាត់​ទៅ​ហើយ ទើប​ប្រព័ន្ធ​មួយ​នេះ​មាន​ឈ្មោះ LINUX (លីនុច) រហូត​មក។ ក្រោយ​មក​ទៀត​អ្នក​សរសេរ​កម្មវិធី​ផ្សេងៗ​ក៏​បាន​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​នេះ​ រួម​គ្នា។ នៅ​ពេល​នេះ​លោក ទ័រវ៉ាល់ ផ្ដោត​តែ​លើ ខឺនែល​របស់​លីនុច ប៉ុណ្ណោះ​ដើម្បី​ឲ្យ​ប្រព័ន្ធ​ដើរ​បាន​ងាយ​ស្រួល និង កាន់​តែ​ប្រសើរ។

ដូច្នេះ ហេតុអ្វី​បានជា​ពួក​ Hackers ចូលចិត្ត​ប្រើ​ Linux ជាងគេ?៖
- លីនុច​ជា​ប្រពន្ធ័​ប្រតិបតិ្ត​កម្រិត​ខ្ពស់​
- ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​ពួក​ Hacker
- មិន​ខ្វល់​ពី​ពួក​មេរោគ​វាយប្រហារ​
- ជា​ប្រពន្ធ័​ប្រតិបតិ្តការ​អស្ចារ្យ​ សម្រាប់​ពួក​អភិវឌ្ឍ​ផ្នែកទន់​
- យក​បាន​ឥតគិត​ថ្លៃ​ (​សម្រាប់​ប្រទេស​គេ​ ​ប្រពន្ធ័​ប្រតិបតិ្តការ​ដូចជា៖ WINDOWS, MAC..គឺ​គេ​ទិញ​   តែ​ប្រទេស យើង​ ​ឥតគិត​ថ្លៃ​ទាំងអស់​☺)
- គ្រប់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ កើត​ចេញ​ពី​ LINUX
- លីនុច​មាន​ឧបករណ៍​សម្រាប់​ធ្វើការ​បំបែក ​(HACK)
- លីនុច​ លេខ​មួយ​ខាង​ server ​និង​ client scripting
- លីនុច​ ​អាច​អភិវឌ្ឍ​កម្មវិធី​កម្រិត​ខ្ពស់​
- លីនុច​ ​គឺ​ប្រព័ន្ធ​ប្រតិបត្តិការ​ Open Source

អំពីម្ចាស់ប្លក់

វ៉ារីយ៍[ហេង]

សួស្តី​អ្នក​ទាំងអស់​គ្នា​រឿងរ៉ាវ​ផ្សេងៗ​មាន​ច្រើន ​ក្នុង​ជីវិត​មា្នក់ៗ​ហើយ​ខួរក្បាល​យើង​មិន​អាច​ទទួល​រាល់​ពត៌មាន​ទាំងអស់​នោះ​បាន​ឡើយ​។​លុះត្រាតែ​ពត៌មាន​នោះ​ធ្វើអោយ​មាន​ការប៉ះពាល់​ចិត្ត​ខ្លាំង​ទើប​អាច​ដិតដាន​ជាប់​មិនងាយ​នឹង​រលុប​។ ណាមួយ​នោះ​ខ្ញុំ​ចង់​រៀន​របស់​ដែល​ថ្មី ​ដូចជា​ប្លក់​នេះឯង​[ចាស់​គេ​ថ្មី​យើង​]។ សូមអរគុណ​ដែល​ចំណាយ​ពេលអាន​អត្ថបទ​នេះ។

Post a Comment

សូម​មាន​យោបល់​ខាងក្រោម​នេះ៖

 
ROOT 2S © 2016 - រចនាដោយ គង់ សុវ៉ារីយ៍