Command Prompt ខ្ញុំជឿថាប្រាកដជា អ្នកទាំងអស់គ្នាមានកម្មវិធីនេះសឹង តែគ្រប់គ្នាមិនខាន។ ស្អីគេទៅ Command Prompt ហ្នឹង? ខ្ញុំគិតថាមានអ្នកមួយចំនួនធំ មុខជាស្គាល់ពីវាមិនខាន តែកុំឲ្យ
សាញប្រាប់ទៅអ្នក ដែលគាត់មិនស្គាល់ទៅផងចុះ មិនមែនថាគាត់មិនស្គាល់ពី វាទេគ្រាន់តែគាត់មិនសូវជាច្បាស់។ Command Prompt ឬអាចហៅថា Cmd ដែលជាកម្មវិធីពិសេសរបស់វីនដូ យើងអាចសំគាល់វាបាន ព្រោះវាមានផាំ្ទងខ្មៅ(Console Application) វាមានសមត្ថភាពបញ្ជាឲ្យដំណើរការអ្វីមួយ នៅក្នុងកុំព្យូទ័រដោយប្រើប្រាស់ តាមពាក្យបញ្ជារបស់វា។ ប៉ុណ្ណឹងសង្ឃឹមថាយល់ព្រោះពន្យល់តាមអ្វីដែលខ្ញុំយល់ទេ ☺ អស់អីឆ្ងល់ហើយ!!ចឹងចាប់ផ្ដើមធ្វើតាមសម្រួល៕
Φ វិធីលាក់
- បណ្ណែនឯកសារអ្នក ដោយប្រើ WinRar ឧទាហរណ៍ខ្ញុំចង់លាក់ឯកសារជាមួយរូបភាពនេះ
(រូបខាងក្រោម)
- ចាប់ផ្តើមបើក Command Prompt ដោយតាមRun គឺចុចប៊ូតុង Ctrl + R ហើយវាយ Cmd ចុចប៊ូតុង Enter ពេលនោះផ្ទាំងខ្មៅលោតមក។
- ចាប់ផ្តើមវាយអក្សរ D: (ព្រោះឯកសារទាំងពីរនៅ ឌ្រាយ D)ហើយចុចប៊ូតុង Enter និងវាយពាក្យបញ្ជា(អាស្រ័យតាមឈ្មោះឯកសារ) ដែលមានឧទាហរណ៍ដូចខាងក្រោម៖
copy /b tinfy.jpg + Design_PowerPnt.rar MySecret.jpg
- ហើយចុចប៊ូតុង Enter ពេលនោះវានឹងចម្លងដោយអាស្រ័យតាមទំហំឯកសារអ្នក។
បញ្ជាក់កូដខាងលើបន្តិច៖
- tinfy.jpg គឺជាឈ្មោះរូបភាពដែលចង់លាក់ក្នុងវា។(កន្ទុយវាជា *.jpg រឺអ្វីផ្សេងឲ្យតែជា file រូបភាព) - Design_PowerPnt.rar គឺជាឈ្មោះរបស់ឯកសារដែលចង់លាក់វា។- MySecret.jpg គឺជាឈ្មោះឯកសារដែលបានលាក់ វាជាផលិតផលថ្មី។
- រាល់ឈ្មោះឯកសារទាំងអស់ហាមដកឃ្លាជាដាច់ខាត បើចង់ដកឃ្លាគឺប្រើសញ្ញា( _ ) រឺចាំធ្វើហើយចាំដកឃ្លាក៏មិនទាន់យឺតពេលដែរ ☺។
- ឈ្មោះនិមួយៗ គឺសំខាន់ណាស់ ត្រូវសរសេរឲ្យដូច។
- បើចង់បើកឯកសារនោះវិញគ្រាន់តែប្តូរកន្ទុយ (*.jpg) ទៅជាកន្ទុយ(*.rar) វិញជាការស្រច។
បើមានចម្ងល់សូមបញ្ចេញមតិខាងក្រោម សា្វគមន៍ជានិច្ច។
Post a Comment
សូមមានយោបល់ខាងក្រោមនេះ៖