ជាធម្មតា ពេលអ្នកចង់ដាក់សម្លេងដែល អ្នកបានទាញយកពីអ៊ីនធឺណិតនោះ ទៅដាក់ជា Notifications, Alarms,Ringtones គឺអ្នកប្ដូរទីកន្លែងSound file ទៅកាន់ Notifications, Alarms, ឬក៏ថតឯកសារ Ringtones ដែលវា នៅក្នុងទីតាំងចងចាំផ្ទាល់របស់ឧបករណ៍(Internal storage)តែម្តង។ ប៉ុន្តែមានកំហុសថ្មីមួយ នៅក្នុងកំណែរបស់ Android 4.4 (KitKat) វានឹងមិនស្គាល់ RingTones, notification sounds, និង alarm sounds ដែលបានទាញយកពីអ៊ីនធឺណិត ប្រសិនបើអ្នកប្រើឧបករណ៍ Android ប្ដូរកន្លែងវាដោយផ្ទាល់ មានន័យ ថាអ្នកត្រូវមានឧបករណ៍ជំនួយ ដើម្បីប្ដូរកន្លែងវាបាន។ ខាងក្រោមនេះបង្ហាញពីវិធី ក៏ដូចជារោគសញ្ញាមិនប្រក្រតីរបស់វា៖
Φ អាការៈពេលមានបញ្ហា
បញ្ហានោះកើតមាន នៅពេលដែលអ្នកទាញយកទិន្នន័យចម្រៀង MP3ហើយប្ដូរទីកន្លែងតាមរយៈកម្មវិធីរុករកឯកសាររបស់ Android ដូចជា ES File Explorer ឬ Root Explorer វានឹងមិនបង្ហាញឡើងនូវបញ្ជីសម្លេងឡើយ។
រូបនេះគឺជាការប្ដូរទីកន្លែង MP3 ពីថតឯកសារទាញយក ដែលនៅក្នុងទីតាំងចងចាំផ្ទាល់ របស់ឧបករណ៍ (Internal storage) ទៅ ថតឯកសារ notification ដោយប្រើកម្មវិធីគ្រប់គ្រងឯកសារ។ និងរូបភាពបញ្ជី notification sounds
Φ ដំណោះស្រាយ
នៅពេលនេះ ដើម្បីដាក់ជាសម្លេងទាំងនោះបានវិញ អ្នកត្រូវមានកុំព្យូទ័រមួយដើម្បីជំនួយដល់ការងារនេះ។ ចូរធ្វើតាមជំហានខាងក្រោម នឹងដោះស្រាយយ៉ាងងាយស្រួល៖- ដោតឧបករណ៍របស់អ្នក ទៅក្នុងកុំព្យូទ័រតាមរយៈ USB ។
- ផ្លាស់ទីឯកសារសម្លេងទាំងនោះ ដោយប្រើកុំព្យូទ័រកាត់និង បិទភ្ជាប់ (Cut & Paste)ទៅក្នុងថតឯកសារ ដែលសមរម្យមួយ នៅក្នុងឧបករណ៍ Android។
- ដក USB ចេញ ជាការរួច។
Post a Comment
សូមមានយោបល់ខាងក្រោមនេះ៖