ហេតុអី្វ​ Hard Disk 500GB ផ្ទុក​​បាន​តែ​ 465GB?

     តើ​អ្នក​ទាំង​អស់​គ្នា​មាន​ឆ្ងល់​ទេ​ថា ​ហេតុអ្វី​ឧបករណ៍​ផ្ទុក​ឯកសារ​របស់ អ្នក​​មិន​មាន​ទំហំ ផ្ទុក​គ្រប់​ចំនួន​ពិត​ប្រាកដ? សំនួរ​ទាំងនេះ​ក៏​បាន​កើត​លើ​គំនិត​ខ្ញុំ​ដែរ​ ​តាំង​ពី​ខ្ញុំ​បាទ​មិន​ទាន់​ស្គាល់​អី​ទៅ​ជា​ Hard Disk​ ​ច្បាស់​ផង​ ​តែ​ពេលនោះ​គឺ​ខ្ញុំ​បាន ស្គាល់​ហ្លាស​​ ដែល​ជា​ឧបករណ៍​ផ្ទុក​ឯកសារ។ ឥលូវ​នេះ​ចម្ងល់​ដែល​ខ្ញុំ​មាន​ និង​បងប្អូន​មាន​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ ស្រាយ​ពី​ពេលនេះ​ទៅ​ហើយ។
 

     ភាគ​ច្រើន​គ្រប់​ ឧបករណ៍​សម្រាប់​ផ្ទុក​ឯកសារ​ទាំងអស់​ ដូចជា៖ Flash(Pen drive), External, Hard Disk...ត្រូវ​បាន​គេ​គិត​ទំហំ​វា​ជា​លក្ខណៈ​ផ្សេង​ពី​ ​ទំហំ​​ឯកសារ​។ ​ត្រង់​នេះ​គេ​ចង់​មាន​ន័យ​ថា​ ឧបករណ៍​ផ្ទុក​ ១​ជី​ហ្គា​បៃ​ ​គឺ​ស្មើ​និង​ ១០០០​មេ​ហ្គា​បៃ​ ឯ​​ ១​មេ​ហ្គា​បៃ​ ​គឺ​ស្មើ​និង​ ១០០០​គី​ឡូ​បៃ​ អញ្ចឹង​ឯង។ ​បើ​ងាក​និយាយ​ពី​ ​ទំហំ​របស់​កម្មវិធី​ (software) ឬ​ឯកសារ​ គឺ​វា​ស្គាល់​តែ​​ទំហំ​ជា​ របាប់​គោល​ពីរ​​ ២, ២...២១០ ​ ដូច្នេះ​១គីឡូបៃ​ ​គឺ​ស្មើ​និង​ ១០២៤​បៃ​ នៃ​ទំហំ​របស់​ Software ​ឬ​ឯកសារ។ ដើម្បី​រឹតតែ​ងាយ​យល់​សូម​ មើល​ការ​គណនា​ជា​គំរូ​៖ ​ឧទាហរណ៍​​ Hard DIsk ​មួយ​មាន​សមត្ថភាព​ទៅ​ដល់​ ៥០០​ជីហ្គាបៃ​ ដែល​ស្មើ​និង​ ៥០០​ x ១០០០​ x​ ១០០០ x ១០០០ = ៥០០០០០០០០០០០បៃ​ នៃ​ទំហំ​ Hard Disk ​តែ ស្មើ​និង​ ៥០០០០០០០០០០/ (១០២៤x១០២៤x១០២៤)=​ ៤៦៥.៦៦​ជីហ្គាបៃ​ នៃ​ទំហំ​ផ្ទុក​ឯកសារ​បាន។

     ឥលូវ​នេះ​ អ្នក​ដឹង​ហើយ​ថា​ហេតុ​អី​ បានជា​ Hard Disk ៥០០ ​មាន​ទំហំ​សរុប​ផ្ទុក​ឯកសារ​ បាន​តែ​ ៤៦៥ជីហ្គាបៃ។

សន្និដ្ឋាន៖ ​ប្រសិនបើ​អ្នក​មាន​ឧបករណ៍ ផ្ទុក​ឯកសារ​កាន់​តែ​ធំ​ នោះ​ទំហំ​បាត់បង់​បន្ទុក​ក៏​កាន់​តែ​ធំ​ដែរ៕

អំពីម្ចាស់ប្លក់

វ៉ារីយ៍[ហេង]

សួស្តី​អ្នក​ទាំងអស់​គ្នា​រឿងរ៉ាវ​ផ្សេងៗ​មាន​ច្រើន ​ក្នុង​ជីវិត​មា្នក់ៗ​ហើយ​ខួរក្បាល​យើង​មិន​អាច​ទទួល​រាល់​ពត៌មាន​ទាំងអស់​នោះ​បាន​ឡើយ​។​លុះត្រាតែ​ពត៌មាន​នោះ​ធ្វើអោយ​មាន​ការប៉ះពាល់​ចិត្ត​ខ្លាំង​ទើប​អាច​ដិតដាន​ជាប់​មិនងាយ​នឹង​រលុប​។ ណាមួយ​នោះ​ខ្ញុំ​ចង់​រៀន​របស់​ដែល​ថ្មី ​ដូចជា​ប្លក់​នេះឯង​[ចាស់​គេ​ថ្មី​យើង​]។ សូមអរគុណ​ដែល​ចំណាយ​ពេលអាន​អត្ថបទ​នេះ។

Post a Comment

សូម​មាន​យោបល់​ខាងក្រោម​នេះ៖

 
ROOT 2S © 2016 - រចនាដោយ គង់ សុវ៉ារីយ៍