តាំងពីយូរហើយ សម្បកកំប៉ុងអាលុយមីញ៉ូមអាចយកទៅកែឆ្នៃមកប្រើប្រាស់ឡើងវិញបានដើម្បីកាត់បន្ថយការបាត់បង់ធនធានធម្មជាតិ ម្យ៉ាងទៀតបើសង្កេតតាមកន្លែងប៉ះកង់ម៉ូតូវិញ យើងក៏ឃើញមានការប្រើលើការអ៊ុតកៅស៊ូកង់ដែរ។ តែឥលូវនេះថ្វីបើជាល្បិចចាស់ដែលទើបតែរកឃើញថ្មី! វិធីងាយៗ គ្រាន់តែប្រើប្រាស់កំប៉ុងស្រាបៀរក៏អាចធ្វើអោយបង្កើនរលក WiFI ដាលបានកាន់តែឆ្ងាយជាងមុន ។ វិធីមួយនេះអាចជួយបង្កើន របារ WiFi បាន ៣ទៅ៤កាំដែរ។ តោះ! ឥលូវមើលខាងក្រោមនេះតើគេធ្វើយ៉ាងម៉េច?
Φ សម្ភារៈ
សម្បកកំប៉ុងអាលុយមីញ៉ូម(ស្រាបៀរ), កាំបិតតូច, កន្ត្រៃ និង កៅស៊ូស្អិតឬ អ្វីដែលស្អិតៗអាចជំនួសបាន។
ជំហានទី១
លាងសម្បកកំប៉ុងស្រាបៀនោះអោយស្អាតទាំងក្នុងទាំងក្រៅ។
ជំហានទី២
កាច់ឬ ដក ក្រវិលកំប៉ុងចេញ។
ជំហានទី៣
ប្រើកាំបិតកាត់ជុំវិញផ្នែកបាតកំប៉ុងចេញ។
ជំហានទី៤ សូមអានទីនេះដោយប្រុងប្រយ័ត្ន
កាត់ជុំវិញផ្នែកក្បាល តែទុកវា អោយជាប់បន្តិច នូវផ្នែកជិតនិង រន្ធក្រវិល។ មើលរូបខាងក្រោម
ជំហានទី៥ សូមអានទីនេះដោយប្រុងប្រយ័ត្ន
ប្រើកន្ត្រៃកាត់បណ្តោយ ចំនុចកាត់នោះនៅឈមនិង ផ្នែកដែលមិនទាន់ដាច់បន្តិចនោះ។ មើលរូបខាងក្រោម
ជំហានទី៦
ប្រុងប្រយ័ត្ន ពន្លាវាចេញពីគ្នា ធ្វើអោយវាមានលក្ខណៈប្រហាក់ប្រហែលនិង ចានរ៉ាដា។
ជំហានទី៧
ប្រើកៅស៊ូស្អិត ដោយដោតរន្ធផ្នែកក្បាលជាមួយនឹង អង់តែន Router ដោយបែរ ចានរ៉ាដានោះទៅកាន់កន្លែងរបស់អ្នកធ្វើការ។ ឥលូវដល់ពេលសាកល្បងទៅមើលរបារ WIFI បានប៉ុន្មានកាំ?
No comments:
Post a Comment
សូមមានយោបល់ខាងក្រោមនេះ៖