Activate MS office ២០១០​ ឬ 2013 និង​ Windows បាន១ឆ្នាំឡើងរហូតដល់អនន្ត

     តាម​ពិត​ទៅ​​នៅ​​ពេល​ដែល​យើង​ចុច​លើ​កម្ម​វិធី​ការិយាល័យ​​ ដូចជា​៖ MS word, MS excel... ហើយ​វា​លោត​ចេញ​ផ្ទាំង​មួយ​ដែល​អោយ​​ផ្លាស់​ប្តូរ​​ Product Key វា​មិន​មាន​​បញ្ហា​​អ្វី​ទេ​ជា​មួយ​​កម្មវីធី​ដែល​យើង​ប្រើ​នោះ​ ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ ធុញ​ទ្រាន់​ហើយ​។ វា​អាច​ធ្វើ​ការ​ Crack MS OFFICE 2010 និង​ 2013 មិន​តែ​ប៉ុណ្ណោះ​វា​អាច​ Crack Window 7,8 បាន​ដែរ ខាង​ក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​កម្មវិធី​តូច​មួយ​ដែល​ជួយ​បំបាត់ផ្ទាំងនោះ​បាន​៖

Φ Crack MS OFFICE ដោយ​ MS ToolKit 2.4.1

     ជា​ធម្មតា​, កម្មវិធី​មួយនេះ​អាចដោះ​ស្រាយ​ បាន​តែ​ ៦ខែប៉ុណ្ណោះ។ ខ្ញុំបាទ​មាន​វិធី​មួយ​ដែល​អាច​ជួយ​ពន្យា​ អោយ​បាន​យូរ​ជាង​នេះ។ សន្មត​ថា​អ្នក​មាន​កម្មវិធី​ បើក​កម្មវិធី​នោះ។
នៅ​ខាង​ក្រោម​ផ្នែក​ស្តាំ​​នៃ​កម្មវិធី​នោះ​ មាន​​ប៊ូតុង​ពីរ​​ ខាងឆ្វេង​គឺ​ MS Office និង​ ខាងស្តាំ គឺ Windows។​ ខ្ញុំ​នឹង​បង្ហាញ​ពី​ការ ​Crack MS Office ចូរ​ចុច​លើ​ប៊ូតុង​ MS Office នោះ​នឹង​មាន​ផ្ទាំង​ដូជ​រូប​ខាង​ក្រោម​
     ចុច​លើ​ថេប​ Activation ហើយ​ចុច​លើពាក្យ​ Activate រង់ចាំ​មួយ​ភ្លែត​ នោះវា​នឹង​ Activate។ តាម​រយៈ​វិធី​ខាង​លើ​គឺ​ Activate បាន​តែ​ ៦ខែ​ទេ​ ដូចនេះ​បើ​ចង់បាន​ ច្រើនជាងនេះ​ គឺត្រូវប្តូរថ្ងៃ​ខែ​កុំព្យូទ័រ។​
     ឧទាហរណ៍៖ យើង​បាន Activated​ MS Office ខាង​លើ​ នៅថ្ងៃទី ១៩ កុម្ភៈ ២០១៤​ ជា​ថ្ងៃខែ​របស់​កុំព្យូទ័រ​អ្នក​ ។​
 ហើយ​ទៅ​ប្តូរថ្ងៃ​ខែ​ របស់​កុំព្យូទ័រ​អ្នក​ដាក់​ជា​ថ្ងៃ​ ១៩​ កក្កដា​ ២០១៤ ហើយ​ Activated ម្តងទៀតទើប​បានមួយឆ្នាំ ធ្វើ​បែប​នេះ​រហូត​ដល់​ឆ្នាំ​ណា​ដែល​អ្នកចង់​បាន​។

Φ Crack​ Windows ដោយ​ MS ToolKit 2.4.1 

     ធ្វើ​តាម​លំនាំ​ដូច​គ្នា​។ តែ​មិន​បាច់​ប្តូរ​ថ្ងៃ​ខែ​ឆ្នាំ​រាល់​ពេល​ Activate ​ឡើយ តែ​ម្តង​គឺរួចស្រេច​​៕
_______________

ព័ត៌មានលំអិត

- Microsoft .NET Framework 4.0 or 4.5 (Not 3.5)
- Microsoft Office 2010 or Later for Office Toolkit Support Windows Vista or Later for Windows    ​​   Toolkit Support
-ទំហំ​៖ 38MB

No comments:

Post a Comment

សូម​មាន​យោបល់​ខាងក្រោម​នេះ៖