កូដ Try...Catch គឺតែងតែត្រូវការចំពោះ Developer ព្រោះវាជួយសម្រួលលើការងារ បានល្អទៅ លើផ្នែកប្រតិបត្តិការ ដែលមានបញ្ហា។ វាអាចធ្វើការទប់ស្កាត់ នៅពេលដែល Error ដោយចៃដន្យ ឬដោយសារ អ្នកប្រើប្រាស់បញ្ចូលខុសលើករណី ណាមួយ។ សូមចែកអោយដាច់រវាង Error Running Time និង Compilation Error។ Error Running Time មានន័យថាអ្នកបង្កើតសរសេរកូដមិន
ត្រូវ (Error Syntax) ដូចនេះ Try Catch មិនអាចជួយលោកអ្នកបានឡើយ។ តែក្នុងន័យនេះ Try...Catch អាចការពារអ្នកលើ Compilation Error។ ព្រោះ Compilation Error មានន័យថា បញ្ហាដែលកើតឡើយមិនបានព្រាងទុកជាមុន។
សំនួរប្រាកដជាមានទៀតថា ចុះម៉េចមិនប្រើ Test Condition Statement (IF..Else, Switch...)?
អ្នកប្រាកដជាអាចប្រើបាន តែប្រហែលជាលំបាកបន្តិច ព្រោះអ្នកត្រូវសិក្សា លក្ខខណ្ឌច្រើន។ ឧទាហរណ៍ងាយបន្តិច៖ ខ្ញុំ មាន ប្រអប់ពីរ អោយអ្នកប្រើ បញ្ចូលតម្លៃពីរ។ ក្នុង កូដខ្ញុំបានប្រកាស តម្លៃទាំងពីរជាចំនួនគត់ដាច់ខាត(Integer)។ តែអ្នកប្រើបានបញ្ចូល លេខទសភាគ ឬ ក៏ តម្លៃអ្នកបញ្ចូលនោះ ៥ ចែកនឹង ០។ នោះកម្មវិធី មិនអាចធ្វើបានទេ តែបើចង់ដាក់ លក្ខខណ្ឌយ៉ាងតិចក៏ពីរដែរ។ ហើយនេះជាលក្ខណៈដែលយើង អាចដាក់លក្ខខណ្ឌបាន តែមិនមែនមានន័យបានទាំងអស់ទេ។ ដូចនេះTry...Catch អាចធ្វើបាន។ បើចង់ដឹងកាន់តែច្បាស់សូមមើល៖
Post a Comment
សូមមានយោបល់ខាងក្រោមនេះ៖