យើងដឹងហើយថាក្នុង Microsoft Visual Studio មានផ្ទុកនូវ ឧបករណ៍ជាច្រើនសម្រាប់អ្នកអភិវឌ្ឍន៍។ការសរសេរកម្មវិធី មិនជាងាយប៉ុន្មានទេ! ហើយបូករួមឧបករណ៍(Tools) មានលក្ខណៈដទៃពីគ្នាផងដែរ រវាងសមត្ថភាព ក៏ដូចជាការបញ្ជាអោយឧបករណ៍ទាំងនោះ ធើ្វការអី្វមួយ។ វិធី
សាស្រ្តក៏មានច្រើនក្នុងការ សរសេរកូដទៀត។ យ៉ាងណាមិញ គ្រាន់តែការសរសេរកូដ Open file dialog ក៏មានពីរទៅហើយ តែក៏មិនអាចសន្មតថាមានតែពីរនេះដែរ!
៙ ការតម្រូវអោយមាន
- ឧបករណ៍ OpenFileDialog
- ឧបករណ៍ Button
៙ភាសា C#
OpenFileDialog open = new OpenFileDialog(); //ជាការបង្កើត Class អោយ open ដែល open គ្រាន់តែជាអញ្ញាតិ។
open.Filter = "All file(*.*)|*.*"; //ជាការដាក់ប្រភេទ Format របស់ dialog form។
open.InitialDirectory = @"C:\Users"; //ការដាក់ទីកន្លែងអោយពេលបើក dialog form ចូលទៅកាន់ដោយAuto ។
open.ShowDialog(); //កំណត់អោយ dialog form បង្ហាញខ្លួន។
ចុចទីនេះ អាន របៀបសរសេរកូដ បើក Form លើ Form...
៙ សំនួរសួរថា៖ រួចចុះ ឯណាវិធីទី ២ និង ភាសា VB.net នោះ?
៙ ចម្លើយក៏មានដែរ៖ នេះគ្រាន់តែជា Trailer តែប៉ុណ្ណោះ។ វីដេអូខាងក្រោមនឹងបង្ហាញវិធី១ផ្សេងទៀត ជាមួយនិងភាសា VB.net ពីររបៀបទៀត សូមមើលមួយជំហានម្តងៗ
បាទ អរគុណ។
Post a Comment
សូមមានយោបល់ខាងក្រោមនេះ៖