អ្នកពិតជាស្តាយណាស់មែនទេដែលបានធ្វើអោយធ្លាក់ទូរស័ព្ទជាទីស្រឡាញ់ទៅក្នុងបង្គន់ ឬក៏កន្លែងនានាដែលមានទឹក។ អ្នកប្រាកដជាមានពាក្យខឹងសម្បាចេញពីមាត់ដោយមិនដឹងខ្លួនផង។ ដូចនេះខ្ញុំ មានដំបូន្មានខ្លះៗ ក្នុងការជួយសង្គ្រោះបឋមផងដែរ៖
ដកវាចេញពីទឹកអោយឆាប់បំផុត។
១. អ្វីដែលមិនគួរធ្វើ
- ហាមបើកវា ឬបន្តការប្រើប្រាស់វាភ្លាមៗ។
- កុំចុចលើប៊ូតុង អ្វីអោយសោះសូម្បីតែមួយ។
- កុំព្យាយាមគោះ អង្រួនវា។ (ខ្លាចវាវិលមុខ)
- កុំព្យាយាមផ្លុំ វាថែមទាំងមិនចេញទឹកទេ វាអាចបណ្ដាលឲ្យទឹកខ្ទាតទៅ ផ្នែកដែលមិនទាន់ទទឹក។
- កុំប្រើវិធីកម្តៅវា ដើម្បីរំហួតចំហាយទឹក ឬ ម៉ាស៊ីនផ្លុំសក់។
២. អ្វីដែលគួរធ្វើ
- បិទវាទៅ បើវាមិនទាន់រលត់។
- ដកស្រោមសំបកវាចេញ បើមាន។
- ដកអង្គចងចាំ និង SIM ចេញផង។
- ដកថ្មចេញពីទូរស័ព្ទ បើមាន។
- យកក្រដាស់ទន់ស្ងួត ឬកន្សែងមកជូត។
- អ្នកអាចយកវាកប់ ក្នុងអង្ដរ រយៈពេល ២ថ្ងៃ ដើម្បីជួយសម្ងួតវា។
- ដាក់ថ្ម អោយដូចដើមវិញ បើកវាហើយតេស្តឧបករណ៍បំពងសម្លេង ដោយបើកចម្រៀង និងTouch Screen។
- បើបើក វាមិនចេញ អ្នកអាចយកវាទៅសាកថ្ម បើមិនសាកមិនចូល វាអាចមិនទាន់ស្ងួត ឬក៏បណ្ដាលមកពីថ្មខូច។
- បើវានៅតែមិនដំណើរការ ទៅជួបជាងជំនាញទៅ។
សង្ឃឹមថា ប៉ុន្មានចំនុចនេះអាចជួយ អ្នកបានខ្លះ។ ហើយអ្នកក៏អាចបង្ការវាបានដោយទិញនូវ ប្លាស្ទិកការពារពីទឹក ដែលនៅតាមហាងទូរស័ព្ទភាគច្រើនគឺមានដាក់លក់ ដូចជា៖ waterproof case, like Otterbox, Griffin Survivor និង Catalyst វាអាចការពារ ក្នុងការធ្លាក់ចូលទឹកជំរៅ១ ម៉ែត្រ រយៈពេលប្រហែល ៣០នាទី។
តមកុំយកទូរស័ព្ទសំណព្វចិត្ត ដាក់នៅជិតប្រភពទឹកទៀត។
អំពីម្ចាស់ប្លក់
វ៉ារីយ៍[ហេង]
សួស្តីអ្នកទាំងអស់គ្នារឿងរ៉ាវផ្សេងៗមានច្រើន ក្នុងជីវិតមា្នក់ៗហើយខួរក្បាលយើងមិនអាចទទួលរាល់ពត៌មានទាំងអស់នោះបានឡើយ។លុះត្រាតែពត៌មាននោះធ្វើអោយមានការប៉ះពាល់ចិត្តខ្លាំងទើបអាចដិតដានជាប់មិនងាយនឹងរលុប។ ណាមួយនោះខ្ញុំចង់រៀនរបស់ដែលថ្មី ដូចជាប្លក់នេះឯង[ចាស់គេថ្មីយើង]។ សូមអរគុណដែលចំណាយពេលអានអត្ថបទនេះ។
Post a Comment
សូមមានយោបល់ខាងក្រោមនេះ៖