អ្វីទៅជាប្លក់?
មុនបង្កើតបណ្ដាញមួយនេះ យើងគួរតែស្គាល់អ្វីទៅជាប្លក់?
និយមន័យរបស់វាគឺអាស្រ័យលើអ្នកប្រើប្រាស់ចង់បង្ហាញអ្វីមួយដល់អ្នកដែលចូលមើលប្លក់របស់ខ្លួន។ ប៉ុន្តែចំពោះខ្ញុំ គិតថាវាគឺជាកំណត់ហេតុ ប្រព័ន្ធចែកចាយព័ត៌មាន ដូចជា៖ វីដេអូ, អត្ថបទ, សម្លេង, និងការផ្លាស់ប្តូរនូវព័ត៌មានផ្សេងៗ ដែលខ្លួនចង់ធ្វើ។ បើចង់ដឹងសូមចូរមើលហេតុផលទាំង៦នោះមានអ្វីខ្លះ?
ហេតុផលទី១៖ បំពេញបាននូវតម្រូវការចង់បានភាគច្រើន
អ្នកអាចបង្កើតនូវបញ្ជីនៃចំណាត់ក្រុមដែលប្លក់និង វេបសាយអាចធ្វើបាន។ វាស្ទើរតែ៩០%នៃប្លក់អាចមានសមត្ថភាពធ្វើបានដូច វេបសាយដែរ។ ជាធម្មតា Google អាចធ្វើការស្វែងរកឯកសារដែលទាក់ទងផ្សេងៗនៅក្នុងប្លក់។
ហេតុផលទី២៖ គឺប្រើប្រាស់ដោយឥតគិតថ្លៃ
អ្នកបង្កើតប្លក់ដោយឥតគិតថ្លៃ អ្នកដែលប្រើប្រាស់សារអេឡិចត្រូនិក (GMAIL)របស់ Google គឺដូចបានបង្កើត ប្លក់ហើយដែរ។ សេវាកម្ម Hosting មួយនេះ គឺមិនចាំបាច់ចំណាយថវិការបង់ថ្លៃឡើយ គ្រាន់តែលោកអ្នកបង់ចិត្ត ទៅលើ domain ទី២របស់វាគឺជាការស្រេច។ ឧទាហរណ៍៖ www.example.blogspot.com បើលោកអ្នកចង់បាន www.example.com គឺលុះត្រាតែអ្នកបង់ថ្លៃសេវាកម្មរបស់គេទៅ។
ហេតុផលទី៣៖ អាចកែប្រែនិងបន្ថែមម៉ូតបានច្រើន
នៅពីក្រោយស្បែកពណ៌(Template) រាប់ពាន់ អ្នកអាចទាញយកដោយឥតគិតថ្លៃ។ បើអ្នកចង់កែប្រែឬ ក៏លេងម៉ូតអ្នកក៏អាចបន្ថែម កូដ HTML, CSS, Javascript ជាមួយកូដស្បែកពណ៌របស់ Google។
ហេតុផលទី៤៖ បញ្ចូលជាមួយផលិតផលរបស់ Google
Google+, Google Places, Picasa Web, Picasa Creative Kit, Google Drive, Google Docs, FeedBurner, Google Webmaster, Google Analytics, Google Merchant...សុទ្ធតែជាផលិតផលរបស់ហ្គូហ្គលទាំងអស់ ដែលអាចធ្វើការជិតស្និតជាមួយប្លក់អ្នក ធ្វើអោយយើងងាយស្រួលក្នុងការគ្រប់គ្រង។
ហេតុផលទី៥៖ ងាយស្រួលប្រើប្រាស់
ប្លក់គឺងាយស្រួលអស្ចារ្យក្នុងការប្រើប្រាស់វា ព្រោះវាមាននូវរូបភាព(interface) ងាយយល់
បន្ថែមពីលើនេះអ្នកអាចបង្កើតវាក្នុងរយៈពេលដ៏ខ្លី គ្រាន់តែចូលទៅកាន់ Blogger ហើយធ្វើតាមការណែនាំនោះអ្នកនឹងបានប្លក់មួយនិងគេដែរ មិនចាំបាច់ចំណាយថវិការ Hosting ពិតជាងាយមែន ។
ហេតុផលដ៏ល្អជាងគេគឺមិនគិតប្រាក់ លឿនលឿន ។ សូមអរគុណអត្ថបទដ៏ល្អនេះ
ReplyDeleteអរគុណ ល្បងសម្រាប់ការសសើរនេះ។ សូមជួយណែនាំផង!
ReplyDelete