របៀប បង្កើតScript ដើម្បី​ Generate Data និង Schema(Tables) ក្នុង MSSQL Server 2008




១. ដំបូងបើក​ Mssql server 2008 ហើយ Right click លើDatabase ណាមួយ ដូចរូបខាងក្រោម

២. នៅក្នុង​ផ្ទាំង  Generate and Publish Script  ចុច Next  ដើម្បី​បន្ត (ដូចរូបខាងក្រោម)


៣. បន្ទាប់មក​អ្នក​នឹង​ឃើញដូច​រូបខាងក្រោម​ សូមរើស​ យក​​ Script entire database and all database objects ហើយ​ចុច​ Next ដើម្បីបន្ត។

៤. នៅលើផ្ទាំង​ Set Scripting Options ត្រង់ Output type រើសយក​  Save scripts to a specific location ។ បន្ទាប់មក​ចុចលើ ប៊ូតុង​ Advance ដូចរូបខាងក្រោម។


៥. វានឹង​បង្ហាញ ផ្ទាំង Advanced Scripting Options ត្រង់ ពាក្យ Types of data to script ធ្វើការ​រើសយក​ពាក្យ​ Schema and data  ដើម្បីបង្កើត script ទាំងទិន្នន័យ និង​ Table។ បន្ទាប់មក​ចុច​ Ok។​ ដូចរូបខាងក្រោម៖
៦.​ បន្ទាប់មកឃើញផ្ទាំង​ Window  មួយចុច​ Next។រូបខាងក្រោម ៖
៧.​ ចុងក្រោយ​វា នឹងធ្វើការ​ Generate  code អោយអ្នក​។ ទៅរក​ File  *.sql ដែលអ្នក​បានរក្សាទុក​វានោះ (បើមិនដឹងសូមមើល ចំនុចទី៤ ត្រង់ FileNames ជាទីតាំង file scirpt នោះ)។ អ្នកអាច​ បើក file នោះជាមួយ MSSQL Server  ដទៃ​ហើយ Execute code ទាំងនោះយើង​នឹង​បាន​ Database ដែលបានក្លូន។

No comments:

Post a Comment

សូម​មាន​យោបល់​ខាងក្រោម​នេះ៖