សាុំសុង​ ​បង្អួត​ថ្ម​រាង​​អក្សរ U


ក្រុមហ៊ុន​ល្បី​ល្បាញ​Samsung​ បាន​បង្ហាញ​របក​គំហើញ​ថ្មី​ ប្លែក​ នឹក​ស្មាន​មិន​ដល់​ គឺជា​ថ្ម​ទូរសព្ទ​ដែល​អាច​ពត់​ដូច​ជ័រ​ស្វិត​​ ខណៈ​ពេល​ពិភព​លោក​នេះ​កំពុង​ រីក​ចម្រើន​ជាមួយ​បច្ចេកវិទ្យា​។



វត្តមាន​ ថ្ម​មួយ​នេះ​ទើប​តែ​បង្ហាញ​ខ្លួន​ បន្ទាប់​​ពី​ក្រុមហ៊ុន​Samsung មួយ​នេះ​បាន​បញ្ចេញ​ ឧបករណ៍​ពាក់​លើ​ដៃ​ Samsung Gear Fit ​កាល​ពី​ដើម​ឆ្នាំ​រួច​ហើយ​។​




បច្ចេកវិទ្យា​ថ្មី​នេះ​ គឺ​ Samsung ចង់​បំពាក់​លើ​ឧបករណ៍​ដែល​ អាច​ពាក់​លើ​ដៃ​ (​សភាព​កោង​បត់​បែន​)។ អ្នក​នាំ​ពាក្យ​ លោក​ Seo Hae-su បាន​ឲ្យ​ដឹង​តាម​ភា្នក់​ងារ​សា​ពត៌មាន​ថា​ ​យើង​ (Samsung) នឹង​កា្លយ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ ​បច្ចេកវិទ្យា​ឧបករណ៍​ពាក់​លើ​ដៃ​​ នៅ​ពេល​ដែល​ យើង​អាច​ក្តោប​ក្តាប់​ការ​ចំណាយ​លើ​ការ​ផលិត​ និង​ថ្លៃ​ប៉ាតង់​បាន​តិច​បំផុត​។




មិន​មាន​ពត៌មាន​លំអិត​ណា​មួយ​បាន​​ បង្ហាញ​ថា​ បច្ចេកវិទ្យា​ថ្ម​កោង​នេះ​ នឹង​បញ្ចេញ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ នៅ​ពេលណា​នោះ​​ឡើយ​។ ​ក្រុមហ៊ុន​យក្ស​មួយ​នេះ​ ព្រលយ​ពាក្យ​ថា​ ឧស្សាហកម្ម​បច្ចេកវិទ្យា​ នៃ​ឧបករណ៍​ពាក់​ដៃ​នេះ​នឹង​ ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ខណៈ​ពេល​ ក្រុមហ៊ុន​​នេះ​ រំពឹង​ថា​ នឹង​វាយ​លុក​លើ​ទីផ្សា​បាន​ ២៥​ ភាគរយ​។​

ប្រភព៖ dailymail

No comments:

Post a Comment

សូម​មាន​យោបល់​ខាងក្រោម​នេះ៖