ចំនុច​នៃ​ទូរស័ព្ទ​ឆ្លាតវៃ​ Galaxy S3 ក្លែងក្លាយ

copie galaxy s3
      ទូរស័ព្ទ Galaxy S3 គឺជា​​ទូរស័ព្ទ​​ឆ្លាត​វៃ​​ដែល​លក់​បាន​​ច្រើន​បំផុត​នៅ​លើ​ពិភព​លោក​។ ហើយ​ទូរស័ព្ទ​​ក្លែងក្លាយ​​តាម​​ស្មាត​​ហ្វូន​របស់​ក្រុមហ៊ុន​​ Samsung ​រក​ឃើញ​នៅ​តាម​ទីផ្សារ​ងងឹត​មួយ​ចំនួន​ ជា​ពិសេស​ការ​ដាក់​លក់​នៅ​តាម​ Online។ ​ទូរស័ព្ទ​ក្លែងកា្លយ​ប្រភេទ​នេះ​​ គឺ​មាន​លក្ខណៈ​​ស្ទើរ​តែ​ដូច​​គ្នា​ទាំង​ស្រុង​ ​ធ្វើ​អោយ​អ្នក​ទិញ​មិន​បាប​​ធ្វើការ​កត់​សម្គាល់​វាប៉ះ​​ចំ​របស់​ក្លែងក្លាយ​។ ដូចនេះ​នៅ​​ទីនេះ​គឺ​អាច​ណែនាំ​វិធី​និង​​លក្ខណៈ​សម្គាល់​មួយ​ចំនួន​អាច​ជួយ​ជា​ចំណេះ​បន្តិចបន្តួច៖

១. ​គន្លឺះ​១០​ចំណុច ​កត់​សម្គាល់​លើ​ទូរស័ព្ទ​ក្លែងក្លាយ

     តាម​ការ​វិភាគ​លើ​ចំណុច​មួយ​ចំនួន​ក្នុង​តារាង​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​បាន​ប៉ុន្តែ​អ្នក​មិន​គួរ​មើល​រំលង​១០​ ចំណុច​ខាង​ក្រោម​នេះ​ដែរ​៖​
  1. ទូរស័ព្ទ Galaxy S3 ក្លែងក្លាយ​គឺ​ធ្ងន់​ជាង​។
  2. ទំហំ​អេក្រង់​តូច​ជា​របស់​ពិត​។
  3. ម៉ាស៊ីន​ថត​ចាប់​រូបភាព​មិន​សូវ​ល្អ។​
  4. ដំណើរការ លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.0។
  5. មិន​មាន​​ geo-tagging, មុខងារស្គាល់​មុខ​ម្ចាស់, ម៉ាស៊ីន​ថត​ចាប់​ស្នាម​ញញឹម​, និង​ថត​វីដេអូ​ជា​លក្ខណៈ HD ​ឡើយ។
  6. CPU ដំណើរមិនស្រួល។
  7. មិន​មាន​មុខងារ​ Smart Stay ដែល​តាម​ដាន​លើ​ភ្នែក​អ្នក​ប្រើ។
  8. អង្គ​ចងចាំ​មាន​​ទំហំ​តូច​។
  9. នៅពេល​ចាក់​សោរ​អេក្រង់​ មិន​មាន​ជា​លក្ខណៈ​ដូច​ប៉ះ​ទឹក​បង្កើត​ជា​រលក​ឡើយ។
  10. បច្ចេកវិទ្យា​របស់​អេក្រង់​បង្ហាញ​ មិនមាន​ Corning Gorilla Glass 2។

ភាព​ខុសគ្នា​នៃ​របស់​ពិត​និង​ក្លែងក្លាយ



No comments:

Post a Comment

សូម​មាន​យោបល់​ខាងក្រោម​នេះ៖