ប្រព័ន្ធ ប្រតិបត្តិការ Linux គឺជាប្រព័ន្ធប្រតិបត្តិការមួយក្នុងចំណោមប្រតិបត្តិការរបស់កុំព្យូទ័រដែលប្រើប្រាស់សព្វថ្ងៃ។ ប៉ុន្តែវាមិនសូវបានអ្នកធម្មតាយកវាទៅប្រើប្រាស់ប៉ុន្មានទេដោយហេតុតែវាមានពាក្យបញ្ជាផ្សេងៗច្រើន។ មកដល់ត្រង់នេះអ្នកប្រាកដជាដឹងខ្លះហេតុអ្វីបានជាពួក Hackers ចូលចិត្តប្រើវានោះ។ តែក៏មិនអាស្រ័យតែមួយចំនុចខាងលើដែរ គ្រាន់តែជាការបើកទំព័រដំបូង មុននឹងប្រាប់ពីហេតុផលនោះ ខ្ញុំបាទសូមទាញអារម្មណ៍ មកងាកមើលពីប្រវត្តិនៃការ កកើត ប្រព័ន្ធប្រតិបត្តិការមួយ នេះ។
ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយលោក លីនុស ទ័រវ៉ាល់ (Linus Torvalds)
|
លោក Linus Torvalds
ជាអ្នកផ្ដើមបង្កើតលីនុចខឺនែលដំបូងគេ |
ដែលជាអ្នកសរសេរកម្មវិធីកុំព្យូទ័រល្បីល្បាញម្នាក់។ នៅឆ្នាំ ១៩៨៨ លោកបានឈានជើងចូលទៅរៀននៅក្នុងសកលវិទ្យាល័យ ហេសសិនគី (Helsinki) ដើម្បីសិក្សាយកបរិញ្ញាបត្រផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រ។ ក្រោយមកលោកបានទិញកុំព្យូទ័រថ្មីមួយទៀតឈ្មោះ IBM នៅក្នុងឆ្នាំ១៩៩១ ដែលមានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ MS Dos តែគាត់មិនពេញចិត្តនឹងប្រព័ន្ធនេះទេ។ ក្រោយមកលោកក៏បានសាកប្រើប្រព័ន្ធ MINIX (បង្កើតដោយសាស្ត្រាចារ្យជនជាតិហូឡង់ Andrew Tanenbaum) ដែលជាប្រព័ន្ធពឹងផ្អែកលើ UNIX។ ដោយសារតែ UNIX មិនមានលក្ខណៈជាកូដបើកចំហ(Open source code) ទើបគាត់សាកល្បងបង្កើតប្រព័ន្ធប្រតិបត្តិការមួយដែលធ្វើការពឹងផ្អែកលើ UNIX។
លោក ទ័រវ៉ាល់ បានផ្អាកការសិក្សាដើម្បី
យកពេលមកបង្កើតប្រព័ន្ធរបស់លោក។
|
លោក Andrew S. Tanenbaum
អ្នកបង្កើតប្រព័ន្ធប្រតិបត្តិការ MINIX |
នៅថ្ងៃទី ២៥
ខែសីហា ឆ្នាំ១៩៩១ គាត់បានផ្សាយឲ្យក្រុមអ្នកប្រើ MINIX នូវប្រព័ន្ធថ្មីរបស់លោក។
កំណែទី១ត្រូវបានបញ្ចប់ ធ្វើនៅថ្ងៃទី១៧ ខែកញ្ញា
ហើយកំណែទី២គឺនៅថ្ងៃទី៥ ខែតុលា។ ប្រព័ន្ធប្រតិបត្តិការរបស់លោកត្រូវបានទទួលស្គាល់ជាប្រព័ន្ធផ្លូវការ
នៅក្នុងជំនាន់ទី២។ ដោយសារតែមានការពេញនិយមប្រើប្រព័ន្ធមួយនេះ
ទើបមិត្តរបស់លោកគឺ Ari Lemmke បានអនុញ្ញាតឲ្យលោក ទ័រវ៉ាល់ ប្រើសេវាកម្ម FTP របស់ Server
ftp.funet.fi
ដើម្បីចែកឲ្យអ្នកសរសេរកម្មវិធីដទៃទៀតអាចចូលរួមអភិវឌ្ឍ។
លោកបានដាក់ឈ្មោះប្រព័ន្ធប្រតិបត្តិការថ្មីនេះឈ្មោះ
LINUX (លីនុច)
ដែលកាត់យកពីពាក្យ Linus's MINUX។ តែលោកគិតថាដូចជាអាត្មានិយមពេក
លោកក៏ចង់ប្ដូរទៅជា Freax វិញ។ ក៏ប៉ុន្តែដោយសារថតនៅលើ FTP
បានដាក់ថា LINUX បាត់ទៅហើយ ទើបប្រព័ន្ធមួយនេះមានឈ្មោះ LINUX (លីនុច) រហូតមក។
ក្រោយមកទៀតអ្នកសរសេរកម្មវិធីផ្សេងៗក៏បានជួយអភិវឌ្ឍប្រព័ន្ធនេះ
រួមគ្នា។ នៅពេលនេះលោក ទ័រវ៉ាល់ ផ្ដោតតែលើ ខឺនែលរបស់លីនុច
ប៉ុណ្ណោះដើម្បីឲ្យប្រព័ន្ធដើរបានងាយស្រួល និង កាន់តែប្រសើរ។
ដូច្នេះ ហេតុអ្វីបានជាពួក Hackers ចូលចិត្តប្រើ Linux ជាងគេ?៖
- លីនុចជាប្រពន្ធ័ប្រតិបតិ្តកម្រិតខ្ពស់
- ផ្តល់ភាពងាយស្រួលសម្រាប់ពួក Hacker
- មិនខ្វល់ពីពួកមេរោគវាយប្រហារ
- ជាប្រពន្ធ័ប្រតិបតិ្តការអស្ចារ្យ សម្រាប់ពួកអភិវឌ្ឍផ្នែកទន់
- យកបានឥតគិតថ្លៃ (សម្រាប់ប្រទេសគេ ប្រពន្ធ័ប្រតិបតិ្តការដូចជា៖ WINDOWS, MAC..គឺគេទិញ តែប្រទេស យើង ឥតគិតថ្លៃទាំងអស់☺)
- គ្រប់ប្រព័ន្ធប្រតិបត្តិការ កើតចេញពី LINUX
- លីនុចមានឧបករណ៍សម្រាប់ធ្វើការបំបែក (HACK)
- លីនុច លេខមួយខាង server និង client scripting
- លីនុច អាចអភិវឌ្ឍកម្មវិធីកម្រិតខ្ពស់
- លីនុច គឺប្រព័ន្ធប្រតិបត្តិការ Open Source
No comments:
Post a Comment
សូមមានយោបល់ខាងក្រោមនេះ៖