
គេហទំព័រ នីមួយៗទម្រាំកកើតមួយៗ ចេញមកឲ្យមានភាពពេញនិយម នឹងទាក់ទាញគឺដោយសារសោភណភាព ក៏ដូចជាព័ត៌មានដែលគេចូលចិត្តច្រើនដែរ។ អ្នកជំនាញអភិវឌ្ឍគេហទំព័រ គេធ្វើដោយសរសេរភាសាផ្សេងៗ រួមចូលគ្នាទើបបង្កើតវាបាន។ ចុះអ្នកទាំងអស់គ្នាមានដឹងទេ អាសយដ្ឋានដែលអ្នកចូលចិត្តចូលមើលជាងគេ ដូចជា ហ្វេសប៊ុក, យូធូប, ធ្វីតទ័រ..ទាំងអស់នឹងគេធ្វើមិចទាក់ទាញអីក៏ឡូយម៉េស☺។តើពួកគាត់ប្រើភាសាអ្វីខ្លះដើម្បីបង្កើតជាគេហទំព័រឲ្យយើងស្គាល់គ្នាតាមបណ្ដាញសង្គមទាំងនោះ? បើចឹងចូលខាងក្រោមនេះមើលសិនទៅដឹងហើយ៖
បញ្ជីរាយឈ្មោះបណ្តាញសង្គម៖
+ Google.com ៖ ជាប់ឈ្មោះជាម៉ាស៊ីនស្វែងរកបានប្រើច្រើនបំផុតនៅក្នុងពិភពលោកគាត់មានសមាជិកជាង1,000,000,000នាក់ គាត់ប្រើភាសាកម្មវិធីដូចជា Java, Python, PHP, C, C++។
+ Facebook.com ៖ បណ្តាញទំនាក់ទំនងសង្គមដែលទស្សនាច្រើនបំផុត។ គាត់មានសមាជិក
880,000,000នាក់ គាត់ប្រើភាសាកម្មវិធី PHP, C++, Java, Python, FBML,Ajax, Erlang, D, Xhp។
+ Yahoo ៖ គាត់មានសមាជិក 590,000,000នាក់។ គាត់ប្រើភាសាកម្មវិធី PHP។
+ Live.com ៖ គាត់មានសមាជិក490,000,000នាក់។ គាត់ប្រើភាសាកម្មវិធី ASP.NET។
+ MSN.com ៖ គាត់មានសមាជិក 490,000,000នាក់។ គាត់ប្រើភាសាកម្មវិធី ASP.NET។
+ Wikipedia.org ៖ គាត់មានសមាជិក410,000,000នាក់។ គាត់ប្រើភាសាកម្មវិធី PHP។
+ Blogger ៖ គាត់មានសមាជិក 340,000,000នាក់។ គាត់ប្រើភាសាកម្មវិធី Python។
+ Bing ៖ គាត់មានសមាជិក230,000,000នាក់។ គាត់ប្រើភាសាកម្មវិធី ASP.NET។
+ Twitter ៖ គាត់មានសមាជិក 160,000,000នាក់។ គាត់ប្រើភាសាកម្មវិធី C++, Java, Scala។
+ Wordpress.com ៖ គាត់មានសមាជិក130,000,000នាក់។ គាត់ប្រើភាសាកម្មវិធី PHP។
+ Amazon.com ៖ ពេញនិយមការទិញឥវ៉ាន់លើបណ្តាញអ៊ិនធើណេត គាត់មានសមាជិក110,000,000នាក់។ គាត់ប្រើភាសាកម្មវិធី Java, J2EE, C++, Perl។
+ eBay.com ៖ គាត់ភាគច្រើនផ្ទះដេញថ្លៃលើបណ្ដាញ គាត់មានសមាជិក88,000,000នាក់។ គាត់ប្រើភាសាកម្មវិធី Java។
+ Linkedin.com ៖ បណ្តាញវិជ្ជាជីវៈដ៏ធំបំផុតរបស់ពិភពលោក គាត់មានសមាជិក80,000,000នាក់។ គាត់ប្រើភាសាកម្មវិធី Java, Scala។
+ Youtube.com ៖ តំបន់បណ្តាញនេះចែករំលែកវីដេអូទៅអ្នកទស្សនាច្រើនបំផុត គាត់មានសមាជិក800,000,000នាក់។ គាត់ប្រើភាសាកម្មវិធី C, Python, Flash, Java។
ពត៌មានខាងលើអាចមានការផ្លាស់ប្ដូរ។ សូមអគុណ៕
Post a Comment
សូមមានយោបល់ខាងក្រោមនេះ៖