ភាគច្រើនគ្រប់ ឧបករណ៍សម្រាប់ផ្ទុកឯកសារទាំងអស់ ដូចជា៖ Flash(Pen drive), External, Hard Disk...ត្រូវបានគេគិតទំហំវាជាលក្ខណៈផ្សេងពី ទំហំឯកសារ។ ត្រង់នេះគេចង់មានន័យថា ឧបករណ៍ផ្ទុក ១ជីហ្គាបៃ គឺស្មើនិង ១០០០មេហ្គាបៃ ឯ ១មេហ្គាបៃ គឺស្មើនិង ១០០០គីឡូបៃ អញ្ចឹងឯង។ បើងាកនិយាយពី ទំហំរបស់កម្មវិធី (software) ឬឯកសារ គឺវាស្គាល់តែទំហំជា របាប់គោលពីរ ២១, ២២...២១០ ដូច្នេះ១គីឡូបៃ គឺស្មើនិង ១០២៤បៃ នៃទំហំរបស់ Software ឬឯកសារ។ ដើម្បីរឹតតែងាយយល់សូម មើលការគណនាជាគំរូ៖ ឧទាហរណ៍ Hard DIsk មួយមានសមត្ថភាពទៅដល់ ៥០០ជីហ្គាបៃ ដែលស្មើនិង ៥០០ x ១០០០ x ១០០០ x ១០០០ = ៥០០០០០០០០០០០បៃ នៃទំហំ Hard Disk តែ ស្មើនិង ៥០០០០០០០០០០/ (១០២៤x១០២៤x១០២៤)= ៤៦៥.៦៦ជីហ្គាបៃ នៃទំហំផ្ទុកឯកសារបាន។
ឥលូវនេះ អ្នកដឹងហើយថាហេតុអី បានជា Hard Disk ៥០០ មានទំហំសរុបផ្ទុកឯកសារ បានតែ ៤៦៥ជីហ្គាបៃ។
សន្និដ្ឋាន៖ ប្រសិនបើអ្នកមានឧបករណ៍ ផ្ទុកឯកសារកាន់តែធំ នោះទំហំបាត់បង់បន្ទុកក៏កាន់តែធំដែរ៕
Post a Comment
សូមមានយោបល់ខាងក្រោមនេះ៖